ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ស្តីពីការជម្រុញការធ្វើប័ណ្ណកម្មសិទ្ធលើដីរបស់រដ្ឋ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពជុំវិញខេត្ត
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំ ស្តីពីការជម្រុញការធ្វើប័ណ្ណកម្មសិទ្ធលើដីរបស់រដ្ឋ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម គោ ស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន, លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ហុង ពៅ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការធ្វើបណ្ណកម្មសិទ្ធទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋជាមួយគ្នា គឺមន្ទីរអង្គភាពជុំវិញខេត្តដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធដីរដ្ឋរបស់មន្ទីរសមីខ្លួន គឺស្នើឲ្យមានការពិភាក្សា និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនិងដីរដ្ឋបន្ថែមទៀត ដើម្បីសម្រេចបានការធ្វើបណ្ណកម្មសិទ្ធ។

ព័ត៌មានទាក់ទង