ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

ប៉ៃលិន៖ រសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន, លោក វ៉ង់ រ៉េបេណា ប្រធានប្រតិភូអគ្គនាយកដ្ឋានថវិកា នៃក្រសួងសហវ, លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត

ប៉ៃលិន៖ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរសហវ ទាំង២៥ រាជធានី ខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក សឿង គឹមសាន អនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក ព្រមទាំងលោក ហេង យុលី មន្ត្រីការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០នាក់។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដែលដឹកនាំដោយ លោកស្រី កែវស្រីរ័ត្ន អនុប្រធានមន្ទីរ តំណាងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ពេជ្រ សារ៉ាន់ អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ តាម Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោកអនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាម Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤

ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥

លោក លោកស្រី អនុប្រធានមន្ទីរ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ សហវ.សរ.អហក ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល

ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ សហវ.សរ.អហក ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយក នាយករងទីចាត់ការរដ្ឋបាលខេត្ត, លោកអភិបាលក្រុង/ស្រុក, មេឃ៉ំ ចៅសង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត

ប៉ៃលិន៖ ព្រឹកថ្ងៃថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៧ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក យ៉ាន យឿន ប្រធានប្រតិភូអគ្គនាយកដ្ឋានថវិកានៃសហវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការៀបចំក្របខ័ណ្ឌឯកសារគោល យុទ្ធសាស្រ្តសំខាន់ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធាណៈ ដើម្បីជាធាតុចូលគ្រប់ជ្រុងជ្រោយក្នុងរបាយការណ៍តាមដានវាយតំលៃប្រចាំឆ្នាំ២០២៤ ដំណាក់កាលទី៤

ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការៀបចំក្របខ័ណ្ឌឯកសារគោល យុទ្ធសាស្រ្តសំខាន់ក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធាណៈ ដើម្បីជាធាតុចូលគ្រប់ជ្រុងជ្រោយក្នុងរបាយការណ៍តាមដានវាយតំលៃប្រចាំឆ្នាំ២០២៤ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងគណកម្មាធិការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នៅរាជធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបាយការណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំតាមប្រព័ន្ធ Online (ZOOM) ស្តីពីការប្រមូលទិន្នន័យ កម្រងសំណួរ ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online (ZOOM) ស្តីពីការប្រមូលទិន្នន័យ កម្រងសំណួរ ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពជ៉ំវិញខេត្តផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្ម ប្រចាំត្រីមាសទី៣ តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្ម ប្រចាំត្រីមាសទី៣ តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត

ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក សឿង គឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត នៅរាជធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនរដ្ឋបាលរាជធានី ខេត្ត

ប៉ៃលិន៖ ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនរដ្ឋបាលរាជធានី ខេត្ត នៅរាជធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប៉ៃលិន៖ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ ថ្ងៃនាព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤, នៅសណ្ឋាគារ SUN & MOON Riverside លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង និងមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំដើម្បីពិនិត្យលើកម្រងសំណួរ សម្រាប់ជាធាតុចូលក្នុងរបាយការណ៍សិក្សាស្ដីពីការពង្រឹង និងពង្រីកលំហរហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យលើកម្រងសំណួរ សម្រាប់ជាធាតុចូលក្នុងរបាយការណ៍សិក្សាស្ដីពីការពង្រឹង និងពង្រីកលំហរហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ០១៤ សហវ.សរ.អហក ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលក្រោមថ្នាក់ជាតិ

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ០១៤ សហវ.សរ.អហក ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលក្រោមថ្នាក់ជាតិ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវ.ខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការនៃរដ្ឋបាលខេត្ត លោកមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ និងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.សរ.អថ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញក្នុងខេត្ត

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.សរ.អថ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញក្នុងខេត្ត ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការអនុវត្តថវិការចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៤ របស់មន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការអនុវត្តថវិការចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៤ របស់មន្ទីរជំនាញ ដែលធ្វើឡើងក្រោមអធិបតីភាព លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឹមហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្តប៉ៃលិន និងលោក សឿងគឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត និងផែនការថវិកា ឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង​ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ តាមរយះ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង​ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយះ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆមាស១ និងការធ្វើផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆមាស១ និងការធ្វើផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត, ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរជំនាញ, នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សហវ. សរ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ សហវ. សរ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី-ខេត្ត ឆ្នាំ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត និងលោកស្រី ឡាយ សុផា តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
វគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសហវខេត្ត និងលោក សឿង គឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឡើងរយះពេល ២ថ្ងៃ នៅខេត្តព្រះសីហនុ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបំពាក់បំប៉នស្តីពីការអនុវត្តថវិកាកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្ត្រី

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបំពាក់បំប៉នស្តីពីការអនុវត្តថវិកាកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្ត្រី ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត និងមានការចូលរួមពីស្រ្តីជាតំណាងរដ្ឋបាលខេត្ត, មន្ទីរជំនាញ, ក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុងមន្ទីរ ដើម្បីពិនិត្យ និងឆ្លងលទ្ធផលសវនកម្ម របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកិច្ចប្រជុំផ្ទៃក្នុងមន្ទីរ ដើម្បីពិនិត្យ និងឆ្លងលទ្ធផលសវនកម្ម របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមបនរព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមបនរព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សា លើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមរយះប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សា លើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ តាមរយះប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធ Video Conference (ZOOM) ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធ Video Conference (ZOOM) ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត និងលោក លោកស្រីមន្ត្រីជំនាញ តាមបណ្តាមន្ទីរជំនាញជុំវិញខេត្ត ផងដែរ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងបញ្ហាប្រឈម របស់មន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងបញ្ហាប្រឈម របស់មន្ទីរជំនាញ ក្រោមអធិបតីភាព លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជីញចូលរួមពី រតនាគារខេត្ត, លោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញជាច្រើនរូបទៀត។


ការអនុវត្តថវិកាចំណូល-ចំណាយក្នុងរយៈពេល៣ខែកន្លងទៅនេះ យើងសង្កេតឃើញថាមានសន្ទុះលឿនជាងបណ្តាឆ្នាំកន្លងទៅគោលនយោបាយរបស់ក្រសួងដែលមានការឆ្លើយតបទៅតាមគម្រោងសកម្មភាពការងារ និងបានបំរើព្រទាំងឆ្លើយតបទៅនឹងគោនយោបាយរបស់រាជរដ្ឋាភិបាល។ ឆ្លើយតបទៅនឹងបញ្ហាប្រឈម និងចូលរួមកែលំអរការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៤ ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ។


គោលបំណងក្នុងការត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ ដើមឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចជា៖

១. តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីវឌ្ឍនភាពសម្រេចបានក្នុងរយៈពេល៣ខែដើមឆ្នាំ ក្នុងឆ្នាំ២០២៤។

២. កំណត់នូវរាល់បញ្ហាប្រឈមនានាក្នុងការអនុវត្ត ដើម្បីមានវិធានការសម្របសម្រួលនិងដោះស្រាយបានទាន់ពេលវេលាជាពិសេសសម្រាប់ជំរុញការនុវត្តនៅត្រីមាសបន្ទាប់ក្នុងឆ្នាំ២០២៤។

៣.បំពេញតាមលក្ខណ្ឌតម្រូវនៃបទប្បញ្ញតិគតិយុទ្ធពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធី។



សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការអនុវត្តកាងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកាងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជាគណៈអធិបតី ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, លោកនាយកទីចាត់ការនៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមជុំវិញការប្រគល់និងអនុវត្តសុខាភិបាលនៅរដ្ឋបាលរាជធានី-ខេត្ត, ការអនុវត្តមុខងារទាំង៥៥ និង២០ វិស័យ នៅរដ្ឋបាលក្រុង ស្រុក, រចនាសម្ព័ន្ធថវិកានិងប្រព័ន្ធគណនេយ្យភាពនៃការអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ តាម Video Conference (ZOOM)

ប៉ៃលិន៖ ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញ

ប៉ៃលិន៖ ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ផេន រ៉ាវុធ ប្រតិភូតំណាងក្រសួងសហវ,លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។


ក្នុងកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ដែលអនុវត្តថវិកាឱ្យបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះក៏មានគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការអនុវត្តគម្រោងថវិកាប្រចាំឆ្នាំ។


លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់គ្រប់មន្ទីរ អង្គភាពត្រូវគិតគូរឱ្យ ច្បាស់លាស់ផ្នែកចំណូល-ចំណាយ របស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការអនុវត្តដំណើការការងារថវិកា និងបន្តយន្តការអនុវត្តថវិការថ្នាក់ក្រោមជាតិ ចំណែកការអភិវឌ្ឍន៍ក្នុងមន្ទីរ អង្គភាពរបស់ខ្លួនក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចំបងៗរបស់ក្រសួង ស្ថាប័នអំពីភាពជាក់ស្តែងនៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។


សូមអរគុណ

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុរដ្ឋបាលខេត្ត ក្រុង ស្រុក ឃ៉ំ សង្កាត់ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ពេជ្រ សារ៉ាន់ អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំ (ZOOM) ស្តិពីការពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថ តាមរយះប្រព័ន្ធ Video Conference (ZOOM) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

របាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ បានឆ្លុះបញ្ចាំងថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយះប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយះប្រព័ន្ធ Video Conference (ZOOM) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃ កសហវ. និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអង្គភាពក្រោមឱវាទ កសហវ. រួមទាំង មន្ទីរ សហវ. រាជធានី ខេត្តទាំង ២៥។ នៅក្នុងរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក៏បានឆ្លុះបញ្ចាំងថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងធ្វើដំណើរនៅលើវិថី នៃគន្លងឆ្ពោះទៅរកស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលសេដ្ឋកិច្ច-សង្គម នៃសកលលោក ជាពិសេសនឹងរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០៣០ ក្នុងឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្នុងឋានៈជាប្រទេសមានចំណូលខ្ពស់។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ នៅរាជធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ របស់មន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ.ស.រ.ណ.អថ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកានិងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញជុំវិញខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាការផ្សព្វផ្សាយសារាចរនេះពិតជាមានសារៈសំខាន់សម្រាប់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តធ្វើការអនុវត្តថវិកាឱ្យបានត្រឹមត្រូវស្របតាមប្រតិទិនការងារដែលបានកំណត់ក្នុងសារាចរណែនាំនេះ។ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្រប់ជ្រុងជ្រោយ ហើយការបិទបញ្ជីចំណូល-ចំណាយត្រូវមានតម្លាភាព និងទាន់ពេលវេលាទៀតផង។ លោកជំទាវក៍មានប្រសាសន៍ជម្រុញ ដល់គ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ត្រូវតែគិតគូឱ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ និងស្របតាមតម្រូវការជាក់ស្តែងក្នុងដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិកាថ្នាក់ក្រោមជាតិ ជាពិសេសត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបិទបញ្ជីចំណូល-ចំណាយថវិកាក្នុងឆ្នាំ២០២៣នេះ ឱ្យបានត្រឹមត្រូវច្បាស់លាស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកំណែទម្រង់ដឹកនាំ និងអភិវឌ្ឍន៏គ្រប់ក្រសួង មន្ទីរ ស្ថាប័ន ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។


ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត ក៍មានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នូវវិធាននីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំអនុវត្តថវិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំនាញ នៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមល័ក្ខខ័ណ្ឌ និងបណ្តាវិធានការនានា ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយទាំងផ្នែកចំណូល និងផ្នែកចំណាយ ដែលកំណត់ដោយសារាចរនេះ ឲ្យកាន់តែមានភាពសុក្រិត្យ និងច្បាស់លាស់។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធ Video Conference (ZOOM) ។

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធ Video Conference (ZOOM)

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំតាម Video Conference (ZOOM) ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អនុក្រឹត្យ ស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ”

ប៉ៃលិន៖ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំតាម Video Conference (ZOOM) ស្តីពីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “អនុក្រឹត្យ ស្តីពីគោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ដោយមានការចូលរួមពីមន្ទីរ/អង្គភាព ដែលមានចំណូលផងដែរ។ សិក្ខាសាលាផ្សព្វផ្សាយនេះ ដឹកនាំ និងសម្របសម្រួលដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង់ សណ្តាប់, រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបចំនួនប្រមាណ ១២០០រូប ក្នុងនោះរួមមាន សមាសភាពមកពីតំណាងក្រសួង-ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., អង្គភាព និងមន្ទីជំនាញរាជធានី-ខេត្ដ។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៣ របស់មន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៣ របស់មន្ទីរជំនាញ ក្រោមអធិបតីភាព លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ចើញចូលរួមពីរតនាគារខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត។ លោកប្រធានមន្ទីរសេដ្ឋកិច្ចខេត្តប៉ៃលិន ជាប្រធានអង្គប្រជុំ បានមានមតិ និងបើកអង្គប្រជុំ មុននិងកិច្ចប្រជុំចាប់ផ្តើម លោកប្រធាន បានលើកឡើងអំពីកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយ ៩ខែដើមឆ្នាំ២០២៣ ដើម្បីអោយការអនុវត្តនោះទៅដោយរលូន គឺផ្តោតទៅលើ សារាចរណ៍លេខ ០១០ សហវ.សរណ.អថ។ ហើយការដែលបានអនុវត្ត៩ខែរួចមក វាគ្រប់ឬមួយយ៉ាងណា សូមអោយមន្ទីរនីមួយៗយកចិត្តទុកដាក់ផង វាក៍នៅសល់តែ១ត្រីមាសទៀត និងត្រូវចប់ឆ្នាំអនុវត្តថវិកាក្នុងឆ្នាំ២០២៤។

ជាបន្ទាប់ លោក វិន សំអាង ប្រធានការិយាល័យថវិកាមន្ទីរជំនាញ បានធ្វើបទបង្ហាញអំពីកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យថវិកាចំណូល-ចំណាយ៩ខែដើឆ្នាំ២០២៣ គ្រោងចំណាយត្រូវតែយកចិត្តទុកដាក់អោយច្បាស់ថាការដែលមន្ទីរនីមួយៗបានអនុវត្តក្នុងឆ្នាំ២០២៣ បើវាខ្វះចន្លោះយើងជាគណនេយ្យត្រូវតែពិនិត្យអោយច្បាស់ និងយកចិត្តទុកដាក់សម្រាប់ឆ្នាំ២០២៤ ហើយវាក៍ជាភារកិច្ចផ្ទាល់ ក្នុងនាមយើងជាគណនេយ្យត្រូវគិតគួរអោយបានច្បាស់ ទៅលើការចាយវាយអោយត្រូវទៅតាមតារាងបែងចែករជ្ជទេយ្យបុរេប្រទាននៅក្នុងឆ្នាំដែលបានកំណត់រួចមកហើយ ឆ្នាំ២០២៣។


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត
ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញ មកពីមន្ទីរជំនាញជុំវិញខេត្ត។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយអំពីក្របខណ្ឌថវិកាឆ្នាំ២០២៤, គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ២០២៤ និងការគ្រោងចំណាយថវិកាឆ្នាំ២០២៤។
 

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ឆ្នាំ ២០២៣
អានបន្ថែម
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំំណូល-ចំណាយថវិកាប្រចាំត្រីមាសទី១ និងបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ របស់មន្ទីរជំនាញក្នុងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ និងប្រធានគណនេយ្យជុំវិញខេត្ត។ ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវបានមានប្រសាសន៍ជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ។ កិច្ចប្រជុំនេះមានគោលបំណងអំពីការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ ប្រចាំឆ្នាំ២០២២ ធៀបទៅនឹងឆ្នាំ២០២៣ និងការបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ៣ខែ របស់មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងបានលើកឡើងអំពីបញ្ហាផ្សេងៗតាមមន្ទីរនីមួយៗផងដែរ។

សូមអរគុណ!




អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ប៉ៃលិន៖ ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញទៅចូលរួមកិច្ចប្រជុំតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។ កិច្ចប្រជុំមានគោលបំណងតាមដាន វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១, ការជម្រុញធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការ និងការរៀបចំបញ្ចប់របាយការណ៍វិភាគ SWOT របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តប៉ៃលិន
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភះ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG)

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានចូលរួមកិច្ចប្រជ៉ុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG) តាមរយៈប្រព័ន្ធ Video Conference (ZOOM)។

លោក ឈឹម ហុងស្រ៊ន និងលោកស្រី កែវ ស្រីរ័ត្ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោកអនុប្រធានការិយាល័យរដ្ឋបាល បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ (PFM-TWG) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ថ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference (ZOOM)។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ចំណុចសំខាន់ ធំៗ២ គឺវឌ្ឍនភាពប្រចាំឆ្នាំ២០២២ នៃការអនុវត្តផែនការសកម្មភាពរួម និងការឆ្លុះបញ្ជាំងអំពីបច្ច័យលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២២ ខែកុម្ភះ ឆ្នាំ ២០២២
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣

ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត។

ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោ ស៊ុំ ប៊ុនសឿត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត,លោក វង់ រ៉េបេណា ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី លោក លោកស្រីប្រធានមន្ទីរ និងរដ្ឋបាលគណនេយ្យករតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។

លោក វង់ រ៉េបេណា ប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអានសារាចរណែនាំលេខ ០១៣ រួចមក។ លោក ប៉ូច សាអែម បានថ្លែងថាគ្រប់អង្គភាពត្រូវគិតគូរឲ្យបានច្បាស់លាស់នៅការរៀបចំផ្នែកចំណូល-ចំណាយរបស់មន្ទីរអង្គភាពអោយបានជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែង ដំណើរការអនុវត្តការងារថវិកាស្របតម្រូវការសម្មតិកម្មរបស់ខ្លួន លោកប្រធានមន្ទីរបានបន្តថា សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អង្គភាពត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាយុទ្ធសាស្រ្តសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាក៏ត្រូវរំលេចផងដែរអំពីវិធានការគោលនយោបាយសំខាន់ៗដែលក្រសួងស្ថាប័នបានដាក់ចេញឲ្យស្របតាមទិសដៅនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងក៏ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៣ នេះអោយបានល្អប្រសើរ។

ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានផ្តាំផ្ញើរអោយមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ស្តាប់ និងអនុវត្តតាមការបង្ហាញរបស់តំណាងប្រតិភូអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុត្តថវិកាឆ្នាំ២០២៣ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ: ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន ព្រមទាំងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ​ករុណា ប្រធានរតនាគារខេត្ត និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ លោក ហេង យុលី មន្ត្រីការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានធ្វើបទបង្ហាញ និងពន្យល់អំពីសារាចរលេខ ០១៤ សហវ លើការធ្វើប្រតិភូកម្មថវិកា និងអាណាប័កផ្ទេរសិទ្ធការប្រគល់កាតព្វកិច្ចប្រមូលចំណូល និងការបែងចែកឥណទានចំណាយថវិការដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក អំពីចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ។ព្រមទាំងបានធ្វើការពិភាក្សាបន្ថែមអំពីបញ្ហាផ្សេងៗ ដើម្បីរកដំណោះស្រាយ។



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣
អានបន្ថែម
ចំនួនសុរប: 56