ប៉ៃលិន៖ ថ្ងៃចន្ទ ១៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញទៅចូលរួមកិច្ចប្រជុំតាមដាន និងជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញជាអធិបតីភាពពីឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ នៅសាលប្រជុំសាលាជាតិគយ រាជធានីភ្នំពេញ ។ កិច្ចប្រជុំមានគោលបំណងតាមដាន វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១, ការជម្រុញធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ និងហ្វេសប៊ុកផេកផ្លូវការ និងការរៀបចំបញ្ចប់របាយការណ៍វិភាគ SWOT របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ។