ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ
១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១
និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៥
ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដែលដឹកនាំដោយ លោកស្រី កែវស្រីរ័ត្ន អនុប្រធានមន្ទីរ
តំណាងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ពេជ្រ
សារ៉ាន់ អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជ៉ំវិញខេត្ត
និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
សូមអរគុណ!