ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឹមហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុខេត្តប៉ៃលិន
និងលោក សឿងគឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំផែនការសកម្មភាពលម្អិត
និងផែនការថវិកា ឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
។
សូមអរគុណ!