ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញ
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៤

ប៉ៃលិន៖ ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ផេន រ៉ាវុធ ប្រតិភូតំណាងក្រសួងសហវ,លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។


ក្នុងកិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ដែលអនុវត្តថវិកាឱ្យបានត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះក៏មានគោលបំណងដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការអនុវត្តគម្រោងថវិកាប្រចាំឆ្នាំ។


លោកជំទាវអភិបាលខេត្ត ក៏បានមានប្រសាសន៍ជំរុញដល់គ្រប់មន្ទីរ អង្គភាពត្រូវគិតគូរឱ្យ ច្បាស់លាស់ផ្នែកចំណូល-ចំណាយ របស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការអនុវត្តដំណើការការងារថវិកា និងបន្តយន្តការអនុវត្តថវិការថ្នាក់ក្រោមជាតិ ចំណែកការអភិវឌ្ឍន៍ក្នុងមន្ទីរ អង្គភាពរបស់ខ្លួនក៏ត្រូវរំលេចនូវសកម្មភាព និងបេសកកម្មចំបងៗរបស់ក្រសួង ស្ថាប័នអំពីភាពជាក់ស្តែងនៃការអនុវត្តផែនការយុទ្ធសាស្រ្តថវិកាឆ្នាំកន្លងមក និងការប៉ាន់ស្មានស្ថានភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវបញ្ហាប្រឈមផ្សេងៗដែលត្រូវដោះស្រាយ។


សូមអរគុណ

ព័ត៌មានទាក់ទង