ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែកក្កដា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៨ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនដល់មន្ទីរជំនាញជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញ មកពីមន្ទីរជំនាញជុំវិញខេត្ត។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយអំពីក្របខណ្ឌថវិកាឆ្នាំ២០២៤, គោលការណ៍ និងបច្ចេកទេសនៃការរៀបចំថវិកាឆ្នាំ២០២៤ និងការគ្រោងចំណាយថវិកាឆ្នាំ២០២៤។
 

ព័ត៌មានទាក់ទង