ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរៀបកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (SARMIS)  ជំនាន់ថ្មី ជូនអង្គភាព មន្ទីរជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការនៃរដ្ឋបាលខេត្ត និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់ ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ផងដែរ។

ព័ត៌មានទាក់ទង