ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើការអនុវត្តច្បាប់ គោលនយោបាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាលើការអនុវត្តច្បាប់ គោលនយោបាយ អនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(ស៊ី-ដ/CEDAW) ក្រោមការដឹកនាំ និងសម្របសម្រួលដោយរដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយលោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិក ក.ជ.ក.ស និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងលោក លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជំនាញជុំវិញខេត្តផងដែរ។

ព័ត៌មានទាក់ទង