ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ០៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងមន្ទីរ/អង្គភាពជុំវិញខេត្ត។ ដែលក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន, ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែមិថុនា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន, ពិនិត្យលើរបាយការណ៍វឌ្ឍនភាព​ឆមាសទី១ ឆ្នាំ២០២៣ របសមន្ទីរអង្គភាពជុំវិញខេត្ត និងបញ្ហាផ្សេងៗ។

ព័ត៌មានទាក់ទង