ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន
និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ
នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍
ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់
របស់រដ្ឋបាលខេត្តប៉ៃលិន
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍
ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៤.ពិនិត្យ និងអនុម័តកម្មវិធីវីនិយោគបីឆ្នាំរំកិល
២០២៤-២០២៦ របស់រដ្ឋបាលខេត្ត
៥.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងប្រតិទិនការងាររៀបចំកម្មវិធីវីនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត
៦.បញ្ហាផ្សេងៗ ។
សូមអរគុណ!