ប៉ៃលិន៖
ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា
ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥
ជាលើកទី២ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន
និងលោក ឃឹម សួរ តំណាងក្រសួង.សហវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីនៃបណ្តាអង្គភាពក្នុងខេត្ត, អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
និងអាជីវករដែលដេញថ្លៃភាស៊ីផ្សារផងដែរ។
សូមអរគុណ!