ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥
ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់
លោកជំទាវអភិបាលខេត្ត និងលោក ឃឹម សួរ តំណាងក្រសួងសហវ
ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់
និងអាជីវករដែលដេញថ្លៃភាស៊ីផ្សារ ផងដែរ។
សូមអរគុណ!