ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការអនុវត្តកាងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមការដឹកនាំដោយគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកាងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជាគណៈអធិបតី ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, លោកនាយកទីចាត់ការនៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមជុំវិញការប្រគល់និងអនុវត្តសុខាភិបាលនៅរដ្ឋបាលរាជធានី-ខេត្ត, ការអនុវត្តមុខងារទាំង៥៥ និង២០ វិស័យ នៅរដ្ឋបាលក្រុង ស្រុក, រចនាសម្ព័ន្ធថវិកានិងប្រព័ន្ធគណនេយ្យភាពនៃការអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។


សូមអរគុណ!


ព័ត៌មានទាក់ទង