ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានជួបប្រជុំជាមួយនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយដឹកនាំដោយ លោក បួយ វណ្ណហឿន អនុប្រធាននាយកដ្ឋានបុគ្គលិក និងមន្រ្តីជំនាញចំនួន ៥ រូប ដើម្បីធ្វើការបង្ហាញអំពីការប្រើប្រាស់ និងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ “Attendance QR” តាមរយៈ កម្មវិធី “MEF Profile” នៅលើ Smart Phone ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំអស់។ ការដាក់ដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ នេះគឺដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រងវត្តមានមន្រ្តីរាជការ នៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និងការបង់វត្តមានប្រចាំថ្ងៃស្វ័យប្រវត្តិទាំងក្នុងជំនួសឱ្យការចុះហត្ថលេខា របស់់អង្គភាពគ្រប់កម្រិតមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាពនៃសមិទ្ធកម្មផងដែរ។
សូមអរគុណ!