ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖
ថ្ងៃអង្គារ
៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា
ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្ត
បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ចំនួន ២រូប ស្ថិតក្រោមអធិបតីភាព
ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិ
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា ចាន់ឌិន
ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវបណ្ឌិត បាន ស្រីមុំ
អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីមន្ត្រីរាជការជុំវិញខេត្តប៉ៃលិន។
ព័ត៌មានទាក់ទង