ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ
ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់
សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំអនុប្រធានមន្ទីរទាំងអស់
ចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ ដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ
នៅសាលាខេត្តប៉ៃលិន។ កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់
ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, ឯកឧត្តម ជា
ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន
ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញ អង្គភាពនានា និងមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិចំណុះរដ្ឋបាលខេត្តប៉ៃលិន។
ព័ត៌មានទាក់ទង