ជ្រើសរើសភាសា: Khmer Khmer English English
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២២
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរជំនាញជុំវិញខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក រស់ វណ្ណារិទ្ធ ប្រធានការិយាល័យសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋថ្នាក់ជាតិ និងមន្ត្រីនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដើម្បីធ្វើការរៀបចំពិនិត្យ ផ្គូរផ្គង វាយតម្លៃតារាងកើនឡើងថយ-ចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ ឱ្យបានទាន់ពេលវេលា។

ព័ត៌មានទាក់ទង