ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និង ការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក សឿង គឹមសាន អនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក ព្រមទាំងលោក ហេង យុលី មន្ត្រីការិយាល័យស្ថិតិ និងសេដ្ឋកិច្ចមូលដ្ឋាន បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) រាជធានី ខេត្ត និងការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងផែនការ, វិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និង ឯកឧត្ដម លោកជំទាវ អភិបាលរង តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ២០០នាក់។


សូមអរគុណ!

ព័ត៌មានទាក់ទង