ប៉ៃលិន៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧
ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តប៉ៃលិន
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែន សម្បតិ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម ជា
ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត
ដែលធ្វើឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។
សូមអរគុណ!