ប៉ៃលិន៖ ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី យឹម ខន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានដឹកនាំមន្ត្រីក្នុងការិយាល័យ ព្រមទាំងមានការចូលរួមពីរដ្ឋបាលក្រុង និងរដ្ឋបាលខេត្ត ដើម្បីចុះត្រួតពិនិត្យការធ្វើអាជីវកម្មដីឡូត៍នៅក្នុងក្រុងប៉ៃលិន ដែលការងារនេះសម្រេចបាន ចំនួន ២៤កន្លែង។