ប៉ៃលិន៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ
និងប្រធានការិយាល័យថវិកាមន្ទីរជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានជួបប្រជុំជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយប្រធានប្រតិភូ
១ រូប អមដោយមន្ត្រីបច្ចេកទេស ៣ រូប ដើម្បីសង្កេត ពិគ្រោះយោបល់
និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងខេត្ត
ដែលមានវិសាលភាពចំពោះសកម្មភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹង មន្ទីរកសិកម្ម, មន្ទីរដែនដី, មន្ទីរឧស្សាហកម្ម
និងមន្ទីរទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺសិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៃមូលដ្ឋាន
និងប្រមូលធាតុចូលដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ
ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី-ខេត្ត។