ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២២ តាមប្រព័ន្ធ SARMISដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោ ស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន, លោក ប៉ូច សាអែមប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក ណេង ករុណា ប្រធានរតនាគារខេត្ត។
លោក ប៉ូច សាអែម ប្រធានមន្ទីរ បានមានប្រសាសន៍លើកឡើងថាកិច្ចប្រជុំមួយនេះពិតជាមានសារះសំខាន់ណាស់ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលតម្រូវអោយគ្រប់គ្រងក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវច្បាស់លាស់។
ឯកឧត្តម ឲ គោ ស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តដែរថាការអនុវត្តកន្លងមក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងក្រើនរំលឹកដល់់មន្ទីរអង្គភាព ដែលកំពុងធ្វើតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំតាមប្រព័ន្ធ SARMIS អោយខិតខំយកចិត្តទុកដាក់ប្រកបដោយគុណភាព និងប្រសិទ្ធភាព។